១ របាក្សត្រ 14:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដូច្នេះ កិត្តិនាមរបស់ដាវីឌ ក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដូច្នេះ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាបណ្ដាលឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។ សូមមើលជំពូកអាល់គីតាប17 កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយអុលឡោះតាអាឡាបានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។ សូមមើលជំពូក |
គេក៏ឆ្លើយតបថា គឺដោយព្រោះមានគេប្រាប់មកយើងខ្ញុំប្របាទជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់បានបង្គាប់មកលោកម៉ូសេជាអ្នកបំរើទ្រង់ ឲ្យចែកស្រុកនេះទាំងអស់ដល់លោករាល់គ្នា ហើយបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ពីមុខលោកចេញ ហេតុនោះបានជាយើងខ្ញុំបានប្រព្រឹត្តយ៉ាងដូច្នេះ ដោយនឹកភ័យខ្លាចនឹងជីវិតយើងខ្ញុំជាខ្លាំង ដោយព្រោះលោករាល់គ្នា