គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
១ របាក្សត្រ 13:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកហិបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីណាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរ ជាអ្នកបរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកហឹបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីន៉ាដាប់មក មានអ៊ុសា នឹងអ័ហ៊ីយ៉ូរជាអ្នកបរ អាល់គីតាប គេដាក់ហិបរបស់អុលឡោះនៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ |
គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
គេយករទេះដែលដឹកហិបរបស់ព្រះ ចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហិបផង។
ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
ដូច្នេះ ចូរធ្វើរទេះមួយថ្មី និងយកគោញីពីរ ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ។