ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហើយ​ពួក​ភីលី‌ស្ទីន​មាន​ទ័ព​កង​រក្សា​ស្រុក​មួយ​ក្រុង​នៅ​ភូមិ​បេថ្លេ‌ហិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ឯ​ពួក​ភីលីស្ទីន គេ​មាន​ទ័ព​១​កង​រក្សា​ស្រុក នៅ​ឯ​ក្រុង​បេថ្លេ‌ហិម

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស្តេច​ទត​នៅ​ក្នុង​ជំរក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលី‌ស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

សូមមើលជំពូក



១ របា‌ក្សត្រ 11:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។


ព្រះបាទ​ដាវីឌ​បាន​នឹក​កន្លេង​ក្នុង​ព្រះ‌ហឫ‌ទ័យ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អូ គួរ​មាន​អ្នក​ណា​ម្នាក់​ដក​ទឹក​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​មក​ឲ្យ​យើង​ផឹក!»


ខ្ញុំ​ស្រែក​រក​ព្រះ‌យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក​ទៀត អ្នក​នឹង​ទៅ​ដល់គីបៀថ-អេឡូហ៊ីម ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ អ្នក​នឹង​ជួប​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ និង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ថ្លែង​ទំនាយ។


ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។


ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា ស្ដេច​សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលី‌ស្ទីន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ដែរ នោះ​ប្រជាជន​ក៏​ប្រមូល​គ្នា​ទៅ​រក​សូល នៅ​ត្រង់​គីល‌កាល។


ដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស​ខ្លួន​ទៅ​ក្នុង​រអាង​អាឌូឡាម កាល​ពួក​បង‌ប្អូន និង​គ្រួសារ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​រក​លោក​នៅ​ទី​នោះ។


លោក​ក៏​នាំ​ឪពុក​ម្តាយ​ទៅ​គាល់​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា‌មួយ​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន។


ឯ​ហោរា​កាដ​ក៏​ជម្រាប​លោក​ថា៖ «កុំ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​នេះ​ឡើយ សូម​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ដាវីឌ​ក៏​ចេញ​ដំណើរ​ទៅ​កាន់​ព្រៃ​ហោ‌រេក។


ស្ដេច​សូល និងពលទាហាន​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជម្រាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ពេល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ។