Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះបាទ​ដាវីឌ​បាន​នឹក​កន្លេង​ក្នុង​ព្រះ‌ហឫ‌ទ័យ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អូ គួរ​មាន​អ្នក​ណា​ម្នាក់​ដក​ទឹក​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​មក​ឲ្យ​យើង​ផឹក!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ឲ្យ​យើង​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ចំណែក​ដាវីឌ ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​បន្ទូល​ថា ឱ​បើ​សិន​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​មក ឲ្យ​អញ​ផឹក​ទៅ​អេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​ទត​ស្រេក​ទឹក គាត់​ក៏​សួរ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ឲ្យ​យើង​បាន?»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហើយ​ពួក​ភីលី‌ស្ទីន​មាន​ទ័ព​កង​រក្សា​ស្រុក​មួយ​ក្រុង​នៅ​ភូមិ​បេថ្លេ‌ហិម។


បន្ទាប់​មក អ្នក​ទាំង​បី​នោះ​បាន​បំបែក​ពួក​ទ័ព​ភីលី‌ស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​នោះ យក​ទឹក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ


ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ព្រះ‌អង្គ ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ ដូច​ជា​ដី​ហួត​ហែង។ –បង្អង់


៙ តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន? តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ស្រុក​អេដុម?


ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។


ដោយ​ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។


តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម