Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជម្រក​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​សាសន៍​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់ ឡើង​មក​រក​ដាវីឌ តែ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​យាង​ចុះ​ទៅ​ឯ​ទី​ពំនួន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 កាល​ជន‌ជាតិ​ភីលី‌ស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង​តាំង​ស្តេច​ទត​ជា​ស្តេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ស្តេច​ទត។ ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 5:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ភីលី‌ស្ទីន​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​មួយ​លើក​ទៀត ហើយ​ព្រះបាទ​ដាវីឌ​បាន​យាង​ចុះ​ទៅ​ជា‌មួយ​ពួក​ពល​ទ័ព​របស់​ទ្រង់ ដើម្បី​តស៊ូ​នឹង​ពួក​ភីលី‌ស្ទីន​ដែរ ព្រះបាទ​ដាវីឌ​អស់​កម្លាំង​យ៉ាង​ខ្លាំង។


នៅ​គ្រា​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ​មួយ ហើយ​មាន​ពួក​ទ័ព​ភីលី‌ស្ទីន​នៅ​ត្រង់​ភូមិ​បេថ្លេ‌ហិម។


អេលី‌សាម៉ា អេលាដា និង​អេលី‌ផាលេត។


ក្រោយ​មក ព្រះបាទ​ដាវីឌ​បាន​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន។


គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន សាសន៍​អាម៉ា‌ឡេក និងជ័យ‌ភណ្ឌ​ដែល​យក​ពី​ហាដា‌រេស៊ើរ ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។


ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហើយ​ពួក​ភីលី‌ស្ទីន​មាន​ទ័ព​កង​រក្សា​ស្រុក​មួយ​ក្រុង​នៅ​ភូមិ​បេថ្លេ‌ហិម។


ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម