Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ក៏​នាំ​ឪពុក​ម្តាយ​ទៅ​គាល់​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា‌មួយ​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ដាវីឌ​បាន​នាំ​ឪពុក‌ម្ដាយ​ចូល​គាល់​ស្ដេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្ដេច ក្នុង​អំឡុង​ពេល​លោក​ដាវីឌ​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លោក​ក៏​នាំ​យក​ឪពុក​ម្តាយ​ទៅ​គាល់​នៅ​ចំពោះ​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ទី​ពំនួន

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទត​បាន​នាំ​ឪពុក‌ម្តាយ​ចូល​ជួប​ស្តេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្តេច ក្នុង​អំឡុង​ពេល​ដែល​ទត​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រឹក​ឡើង ពេល​ព្រះបាទ​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ហោរា​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ


ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។


ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហើយ​ពួក​ភីលី‌ស្ទីន​មាន​ទ័ព​កង​រក្សា​ស្រុក​មួយ​ក្រុង​នៅ​ភូមិ​បេថ្លេ‌ហិម។


មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេនយ៉ាមីន និង​យូដា បាន​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ឯ​ជម្រក​នោះ។


ខណៈ​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ


រីឯ​កិច្ច‌ការ​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ហោរា​សាំយូ‌អែល ក្នុង​សៀវភៅ​ហោរា​ណាថាន់ និង​ក្នុង​សៀវភៅហោរា​កាដ​ហើយ


ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈិង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាដ​ជា​អ្នក​មើល​ឆុត​របស់​ទ្រង់ និង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់។


ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ថា៖ «តើ​គួរ​ឲ្យ​មនុស្ស​ដូច​ខ្ញុំរត់​គេច​ឬ? តើ​មនុស្ស​ដូច​ខ្ញុំនេះ អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​រួច​ជីវិត​ឬ? ខ្ញុំ​មិន​ចូល​ទៅក្នុង​ព្រះ​វិហារទេ!»។


ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​ដូច​ម្ដេច​បាន​ថា «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ ?


ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។


ពី​ទី​នោះ ដាវីឌ​ក៏​ចេញ​ទៅ​មីស‌ប៉ា នៅ​ស្រុក​ម៉ូអាប់ លោក​ទូល​សូម​ស្តេច​ម៉ូអាប់​ថា៖ «សូម​ព្រះ‌អង្គ​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​របស់​ទូល‌បង្គំស្នាក់​អា‌ស្រ័យ​ជា‌មួយ​ព្រះ‌ករុណា​ផង រហូត​ដល់​ទូល‌បង្គំ​ដឹង​ជា​ព្រះ​នឹង​ប្រព្រឹត្ត​ដល់​ទូល‌បង្គំ​ជា​យ៉ាង​ណា»។


ឯ​ហោរា​កាដ​ក៏​ជម្រាប​លោក​ថា៖ «កុំ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​នេះ​ឡើយ សូម​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ដាវីឌ​ក៏​ចេញ​ដំណើរ​ទៅ​កាន់​ព្រៃ​ហោ‌រេក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម