យើងបានតាំងកន្លែងនៅទីនេះ ទុកសម្រាប់ហិបដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានតាំងនឹងបុព្វបុរសយើង កាលពីព្រះអង្គនាំគេចេញពីស្រុកអេស៊ីព្ទ»។
១ ពង្សាវតារក្សត្រ 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងហិប គ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប នៅក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលម៉ូសាបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលគាត់ទទួលនៅភ្នំហោរែប កាលអុលឡោះតាអាឡាចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។ |
យើងបានតាំងកន្លែងនៅទីនេះ ទុកសម្រាប់ហិបដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានតាំងនឹងបុព្វបុរសយើង កាលពីព្រះអង្គនាំគេចេញពីស្រុកអេស៊ីព្ទ»។
រីឯនៅក្នុងហិប ឥតមានអ្វីទេ មានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅភ្នំហោរែបនៅឡើយ គឺកាលព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញា ជាមួយពួកកូនចៅអ៊ីស្រាអែល នៅគ្រាដែលគេចេញពីស្រុកអេស៊ីព្ទមក។
ឈើស្នែងនោះវែងល្មម បានជាមើលពីត្រង់ទីទូលសួរដល់ព្រះទៅ ឃើញចុងសងខាងចេញមកពីហិប តែខាងក្រៅមិនឃើញទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ។
នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។
នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាដែលគង់ក្នុងបង្គោលភ្លើង និងបង្គោលពពក ព្រះអង្គទតទៅលើកងទ័ពអេស៊ីព្ទ ធ្វើឲ្យកងទ័ពអេស៊ីព្ទភ័យស្លន់ស្លោ។
កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។
លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកផើងមួយមកដាក់នំម៉ាណាមួយខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
ត្រូវដាក់ទីសន្តោសប្រោសនៅលើគម្របហិប ហើយដាក់សេចក្ដីសញ្ញាដែលយើងនឹងឲ្យដល់អ្នកទៅក្នុងហិប។
លោកយកសេចក្ដីសញ្ញាដាក់ក្នុងហិប រួចស៊កឈើស្នែងភ្ជាប់នឹងហិប ហើយដាក់ទីសន្តោសប្រោស នៅលើហិបនោះ។
សិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពក ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា។
គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាក់ដំបងរបស់អើរ៉ុន នៅមុខសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីឲ្យអ្នកបញ្ឈប់ការរអ៊ូរទាំរបស់ពួកគេទាស់នឹងយើង ក្រែងលោគេត្រូវស្លាប់»។
នៅថ្ងៃដែលគេដំឡើងរោងឧបោសថ នោះមានពពកមកគ្របបាំងរោងឧបោសថ គឺត្រសាលនៃសេចក្ដីសញ្ញា ហើយនៅពេលល្ងាច មានទ្រង់ទ្រាយដូចជាភ្លើងស្ថិតនៅពីលើរោងឧបោសថរហូតដល់ព្រឹក។
«ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅចំហៀងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៅ ដើម្បីឲ្យគម្ពីរនេះបាននៅទីនោះ ទុកជាបន្ទាល់ទាស់នឹងអ្នក។
ព្រះអង្គប្រកាសប្រាប់អ្នករាល់គ្នាពីសេចក្ដីសញ្ញារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យវិន័យទាំងដប់ប្រការ ។ ព្រះអង្គបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។
ហើយព្រះវិហារមានពេញដោយផ្សែង ចេញពីសិរីល្អរបស់ព្រះ និងពីព្រះចេស្តារបស់ព្រះអង្គ គ្មានអ្នកណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់។