Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កាល​អស់​លោក​បូជា‌ចារ្យ*​ចេញ​ពី​ទីសក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក*​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កាល​អ៊ីមុាំ ចេញ​ពី​ទី‌សក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​ពុំ​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ​ហើយ។


មាន​ពពកយ៉ាង​ក្រាស់ ហើយ​ងងឹត​នៅព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ។


កាល​លោក​អើរ៉ុន​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល នោះ​គេ​ងាក​បែរ​ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក។


នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ។


ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​សេរភីម​ដែល​បន្លឺ​នោះ ហើយ​មាន​ផ្សែង​ពេញ​ព្រះដំណាក់។


សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក ហើយ​ទី‌លាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។


គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ហាម​ដល់​អើរ៉ុន​បង​អ្នក កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស​នោះ។


ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍ នោះ​ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​ឡាយ​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​មាន​ពេញ​ដោយ​សិរី‌រុង​រឿង។


ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​ផ្សែង ចេញ​ពី​សិរី‌ល្អ​របស់​ព្រះ និង​ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​បាន​ចប់​សព្វ​គ្រប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម