ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូល‌បង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សម្រេច​តាម​បំណង​ចិត្ត​ទូល‌បង្គំ​វិញ នោះ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ពួក​នៅ​ដំណាក់​ទូល‌បង្គំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ​ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះ‌ករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ទូលបង្គំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ទូលបង្គំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​បាវ​របស់​ទូលបង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូលបង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូលបង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូលបង្គំ​ផង

សូមមើលជំពូក

អាល់គីតាប

ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ស្តេច​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ស្តេច មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ស្តេច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ខ្ញុំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ខ្ញុំ​ផង»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 5:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដែល​គ្មាន​អ្នក​ណា​ដូច​អ្នក​ឡើយ តាំង​ពី​មុន ឬ​ទៅ​អនាគត ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​អ្នក​ដែរ។


ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ពួក​គេ​តែង‌តែ​បរិ‌ភោគ ហើយ​លេង​សប្បាយ។


ដូច្នេះ ស្ដេច​ហ៊ីរ៉ាម​ក៏​បាន​ថ្វាយ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ​ដល់​ព្រះបាទ​សាឡូម៉ូន តាម​សេចក្ដី​ត្រូវ​ការ​របស់​ទ្រង់


ស្ដេច​ហ៊ីរ៉ាម​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «ទូល‌បង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​ទទួល​ធ្វើ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់។


ឯ​ហ៊ីរ៉ាម​បាន​ចាត់​ពួក​អ្នក​បម្រើ​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា‌មួយ​ពួក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន


ស្ដេច​ធ្វើ​ឲ្យ​ក្រុង​នោះ​មាន​ប្រាក់ និង​មាស​សម្បូរ​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ។


ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុប‌ប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ចុះ»។


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី។


ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។


ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក៏​ឲ្យ​មាន​យោបល់


យើង​បាន​នឹក​ក្នុង​ចិត្ត​ថា «យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​ជាង​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន»។


ស្រុក​យូដា និង​អ៊ីស្រា‌អែល គេ​ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​យក​ស្រូវ​សាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខ​សះ​មក​ដូរ​នឹង​ទំនិញ​របស់​អ្នក។


ព្រះ‌បាទ​ហេរ៉ូឌខឹង​នឹង​ប្រជាជនក្រុង​ទីរ៉ុស និងក្រុង​ស៊ីដូន​ជា​ខ្លាំង។ ដូច្នេះ អ្នក​ទាំង​នោះរួម​ចិត្ត​គ្នា​មក​គាល់​ស្តេច ហើយ​ក្រោយ​ពី​បាន​បញ្ចុះ​បញ្ចូល​លោក​ប្លាស‌តុស ជា​មហាតលិក​របស់​ស្តេច​រួច​ហើយ គេ​ក៏ទូលសូម​ឲ្យ​មាន​សន្ដិភាព ព្រោះស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្តេច។


ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ​បាន​ឃើញ​ស្រុក​ដ៏​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​ជា​ស្រុក​ភ្នំ​យ៉ាង​ល្អ និង​ភ្នំ​ល្បាណូន​ផង"។