Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ​ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះ‌ករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ទូលបង្គំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ទូលបង្គំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូល‌បង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សម្រេច​តាម​បំណង​ចិត្ត​ទូល‌បង្គំ​វិញ នោះ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ពួក​នៅ​ដំណាក់​ទូល‌បង្គំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ពួក​បាវ​របស់​ទូលបង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូលបង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូលបង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ស្តេច​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ស្តេច មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ស្តេច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ខ្ញុំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។


ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។


ព្រះ‌បាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន។


បន្ទាប់​មក ព្រះ‌បាទ​ហ៊ីរ៉ាម​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ទូលបង្គំ​បាន​ទទួល​សារ​របស់​ព្រះ‌ករុណា​ហើយ ទូលបង្គំ​នឹង​ផ្ដល់​ឈើ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ត្រូវ​ការ គឺ​ឈើ​តាត្រៅ និង​ឈើ​កកោះ។


ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។


ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់ មាស សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌ ដូច​ដើម​រាំង​ដែល​ដុះ​នៅ​តាម​វាល​ទំនាប។


ពួក​ទូលបង្គំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌ករុណា ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុប‌ប៉េ​ថ្វាយ​ព្រះ‌ករុណា រួច​ព្រះ‌ករុណា​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។


ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ និង​ប្រាជ្ញា លើស​ពី​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។


ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។


ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។


ខ្ញុំ​រិះគិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្ដេច​ឯ​ទៀតៗ ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។


ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ មក​លក់​ឲ្យ​អ្នក។


ព្រះ‌បាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​ប្លាស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះ‌បាទ​ហេរ៉ូដ។


សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម