គេនាំយកហិបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក។
១ ពង្សាវតារក្សត្រ 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ព្រះរាជាយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះបាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ អាល់គីតាប ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។ |
គេនាំយកហិបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក។
ឯយញ្ញបូជាដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោពីរម៉ឺនពីរពាន់ និងចៀមមួយសែនពីរម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហាររបស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាបានលេចមក ឲ្យព្រះបាទសាឡូម៉ូនឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញនៅត្រង់គីបៀនដែរ។
ចំណែកសង្ឃសាដុក និងពួកសង្ឃដែលជាបងប្អូនរបស់លោកបានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ ត្រង់គីបៀន
ឯរោងឧបោសថរបស់ព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន និងអាសនាតង្វាយដុតក៏នៅលើទីខ្ពស់ត្រង់ក្រុងគីបៀន។
ព្រះបាទសាឡូម៉ូនបានកោះហៅពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ។
រួចទ្រង់ និងក្រុមជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានធ្វើនៅទីរហោស្ថាន ស្ថិតនៅទីនោះ។
ដ្បិតព្រះបាទហេសេគាជាស្តេចយូដា ទ្រង់បានប្រទានគោមួយពាន់ និងចៀមប្រាំពីរពាន់ ដល់ក្រុមជំនុំសម្រាប់ជាតង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោមួយពាន់ និងចៀមមួយម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ
ព្រះបាទសាឡូម៉ូនបានថ្វាយយញ្ញបូជា ជាគោពីរម៉ឺនពីរពាន់ក្បាល និងចៀមមួយសែនពីរម៉ឺនក្បាល។ ដូច្នេះ ស្តេច និងប្រជាជនបានធ្វើបុណ្យឆ្លងព្រះដំណាក់នៃព្រះ។
ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។
ក្នុងឆ្នាំដដែល គឺនៅដើមរាជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ក្នុងខែទីប្រាំ ឆ្នាំទីបួន ហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយមកខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ និងបណ្ដាជនថា៖
ស្ដេច ភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀនជាក្រុងមួយធំ ដូចជារាជធានីមួយ ក៏ធំជាងក្រុងអៃយទៅទៀត ហើយមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែទៀតផង។
រីឯក្រុងទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ គឺយេរីខូរ បេត-ហុកឡា អេមាក់-កេសីស
ប៉ុន្ដែ កាលអ្នកស្រុកគីបៀនបានឮពីការដែលលោកយ៉ូស្វេបានធ្វើចំពោះក្រុងយេរីខូរ និងក្រុងអៃយ
ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតនោះមកឲ្យខ្ញុំ ព្រមទាំងតង្វាយមេត្រីផង» រួចទ្រង់ក៏ថ្វាយតង្វាយដុតនោះទៅ