Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឯ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន និង​អាស‌នា​តង្វាយ​ដុត​ក៏​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រីឯ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទីសក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដ្បិត​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ហើយ​អាសនា​ដង្វាយ​ដុត​នោះ​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 រីឯ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​ម៉ូសា​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ធ្វើ​គូរបាន​ដុត ស្ថិត​នៅ​ទី‌សក្ការៈ​ទួល​ខ្ពស់ នៅ​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​សង្ឃ​សាដុក និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក​បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោ‌សថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់ ត្រង់​គីបៀន


នៅ​វេលា​នោះ ព្រះបាទ​ដាវីឌ​ឃើញ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ទ្រង់ នៅ​ត្រង់​ទី​លាន​របស់​អ័រ៉ៅ‌ណា​ជា​សាសន៍​យេប៊ូស​ដូច្នេះ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ។


ប៉ុន្តែ ព្រះបាទ​ដាវីឌ​មិន​អាច​យាង​ទៅ​មុខ​អាស‌នា ដើម្បី​ទូល​សួរ​ដល់​ព្រះបាន​ឡើយ ព្រោះ​ភ័យ​ខ្លាច​ដាវ​របស់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា។


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ក៏​យាង​ចេញ​ពី ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ព្រះ‌អង្គ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល។


រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម