Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​យញ្ញ‌បូជា ជា​គោ​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល និង​ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។ ដូច្នេះ ស្តេច និង​ប្រជាជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​នៃ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​សាឡូម៉ូន និង​ប្រជា‌ជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះ‌រាជា​បាន​ថ្វាយ​យញ្ញ‌បូជា គឺ​មាន​គោ ២២ ០០០​ក្បាល និង​ចៀម ១២០ ០០០​ក្បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ស្តេច​សាឡូម៉ូន​ទ្រង់​ថ្វាយ​យញ្ញ‌បូជា ជា​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច នឹង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ដំណាក់​របស់​អុលឡោះហើយ​ក្នុង​ឱកាស​នោះ ស្តេច​បាន​ធ្វើ​គូរបាន គឺ​មាន​គោ ២២ ០០០ ក្បាល និង​ចៀម ១២០ ០០០ ក្បាល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 7:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​បន្ទាប់ គេ​ក៏​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​មួយ​ពាន់ ចៀម​ឈ្មោល​មួយ​ពាន់ កូន​ចៀម​មួយ​ពាន់ និង​តង្វាយ​ច្រូច​នៃ​តង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។


ទ្រង់​ឡើង​ទៅ​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។


នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​ជ័យ‌ភណ្ឌ​ដែល​គេ​រឹប​អូស​យក​បាន គឺ​គោ​ប្រាំពីរ​រយ​ក្បាល និង​ចៀម​ប្រាំពីរ​ពាន់ក្បាល។


មើល៍ ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌អង្គ​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ព្រះ‌អង្គ និង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជា‌និច្ច ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ។


ដ្បិត​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​មួយ​ពាន់ និង​ចៀម​ប្រាំពីរ​ពាន់ ដល់​ក្រុម​ជំនុំ​សម្រាប់​ជា​តង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​មួយ​ពាន់ និង​ចៀម​មួយ​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ


ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​នាំ​គ្នា​មក​គាល់​ទ្រង់ គេ​នៅ​មុខ​ហិប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​រាប់​ចំនួន​មិន​បាន។


បន្ទាប់​មក ស្តេច និង​ប្រជាជន​ទាំង​អស់​គ្នា​បាន​ថ្វាយ​យញ្ញ‌បូជា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ឯ​ពួក​សង្ឃ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះបាទ​ដាវីឌ​បាន​ធ្វើ​សម្រាប់​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ព្រះបាទ​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា «សេចក្ដី​សប្បុរស​របស់​ព្រះ​នៅ​អស់​កល្ប​ជា‌និច្ច»។ ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង។


ឯ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។


តើ​ព្រះ‌យេហូវ៉ា​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ?


ពួក​អ្នក​ដឹក‌នាំ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​របស់​គេ​មក​ថ្វាយ​នៅ​មុខ​អាស‌នា។


ពេល​នោះ ជា​រដូវ​រងា ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លងនៅ​ក្រុង​យេរូ‌សាឡិម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម