គាត់ទៅតាមអ្នកសំណព្វរបស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា៖ «តើអ្នកជាអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដាឬ?» អ្នកនោះឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
១ ពង្សាវតារក្សត្រ 19:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខ្លួនលោកដើរពេញ១ថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ អាល់គីតាប រីឯគាត់វិញ គាត់ធ្វើដំណើរកាត់វាលរហោស្ថាន ពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចអង្វរសុំស្លាប់ទាំងពោលថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំចុះ! ដ្បិតខ្ញុំមិនប្រសើរជាងដូនតារបស់ខ្ញុំទេ»។ |
គាត់ទៅតាមអ្នកសំណព្វរបស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា៖ «តើអ្នកជាអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដាឬ?» អ្នកនោះឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។
លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។
ក្នុងពេលដែលអ្នកទាំងពីរដើរទៅ ហើយនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយលោកអេលីយ៉ាក៏ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច។
ឱប្រសិនបើខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តនោះ។
គឺសូមព្រះសព្វព្រះហឫទ័យនឹងកិនកម្ទេចខ្ញុំទៅ ហើយគ្រវីព្រះហស្ត ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ។
ប្រសិនបើទូលបង្គំសម្រេចថា មិននិយាយដំណាលពីព្រះអង្គ ឬនិយាយដោយនូវព្រះនាមព្រះអង្គទៀត នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត។
ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។ តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?
ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលឬ? ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី?
ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។
បើដូច្នេះ តើយើងល្អជាងគេឬ? ទេ មិនមែនទាល់តែសោះ! ដ្បិតយើងបានចោទប្រកាន់រួចហើយថា ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែស្ថិតនៅក្រោមអំណាចបាបទាំងអស់