Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 19:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​គាត់​វិញ គាត់​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​អង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ខ្ញុំ​ទេ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 19:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទៅ​តាម​អ្នក​សំណប់​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា តើ​អ្នក​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ


កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ នោះ​ក៏​ក្រោក​ឡើង​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ដល់​ទៅ​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បំរើ​នៅ​ទី​នោះ


លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន


រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង នឹង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច


ឱ​បើ​សិន​ជា​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​ទៅ​អេះ


គឺ​ឲ្យ​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិន​កំទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត​ទ្រង់ ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ


តែ​បើ​កាល​ណា​ទូលបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​នឿយ‌ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត


ចូរ​ទៅ​ឯ​ក្រុង​កាលនេ ហើយ​ពិចារណា​មើល​ចុះ ពី​នោះ​ឲ្យ​ទៅ​ដល់​ហាម៉ាត ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ឯ​ក្រុង​កាថ​របស់​សាសន៍​ភីលីស្ទីន តើ​ទី​ក្រុង​ទាំង​នោះ​វិសេស​ជាង​នគរ​ទាំង​នេះ​ឬ ឯ​ព្រំ​ស្រុក​របស់​គេ តើ​ធំ​ជាង​ព្រំ​ស្រុក​របស់​ឯង​រាល់​គ្នា​ឬ​ទេ


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូលបង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ


លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ‌ទ្រង់​បំរុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ


តើ​ឯង​វិសេស​ជាង​នរ-អាម៉ូន ជា​ទី​ក្រុង​ដែល​នៅ​កណ្តាល​អស់​ទាំង​ទន្លេ ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​សមុទ្រ​ការ‌ពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី


បើ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូលបង្គំ​យ៉ាង​ដូច្នេះ ហើយ​បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត នោះ​សូម​សំឡាប់​ទូលបង្គំ​ទៅ​វិញ​ចុះ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​នៅ​ឃើញ​សេចក្ដី​វេទនា របស់​ទូលបង្គំ​ទៀត។


ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប‌ព្រោះ​មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី


នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ


ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម