ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ប្រាំពីរ​ដង​ហើយ ក៏​ជម្រាប​ថា៖ «ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក» លោក​បង្គាប់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អ័ហាប់​ថា "សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​លើក​ទី​ប្រាំ‌ពីរ អ្នក​បម្រើ​ជម្រាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​អហាប់​ឲ្យ​ទឹម​រាជ‌រថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​គំរប់​៧​ដង នោះ​ក៏​ជំរាប​ថា ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក នោះ​លោក​បង្គាប់​ថា ចូរ​ឡើង​ទៅ​ទូល​អ័ហាប់​ថា សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង

សូមមើលជំពូក

អាល់គីតាប

នៅ​លើក​ទី​ប្រាំ​ពីរ អ្នក​បម្រើ​ជម្រាប​អេលី‌យ៉េស​ថា៖ «ខ្ញុំ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ អេលី‌យ៉េស​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​អហាប់​ឲ្យ​ទឹម​រទេះ ហើយ​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:44
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ» អ្នក​បម្រើ​ក៏​ឡើង​ទៅ​មើល រួច​ជម្រាប​ថា៖ «គ្មាន​អ្វី​ឡើយ» លោក​ប្រាប់​ថា៖ «ចូរ​ទៅ​គ្រប់​ប្រាំពីរ​ដង»។


យ៉ាង​នោះ ទោះ​បើ​ខាង​ដើម​នៃ​អ្នក បាន​តូច​ទាប​ក៏​ដោយ គង់​តែ​ដល់​ចុង​បំផុត អ្នក​នឹង​បាន​ចម្រើន​ជា​ធំ​ឡើង។


ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រា‌អែល បាន​ឃើញ​មាន​នៅ​ក្នុង​ឯង។


ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​ប្រាំពីរ​នាក់​នោះ​នឹង​រីក‌រាយ ហើយ​ឃើញ​ខ្សែ​ប្រ‌យោល នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង។ «ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល»។


ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា "មេឃចង់​ភ្លៀង​ហើយ" ហើយ​ក៏​មានភ្លៀង​មែន។


គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​ពីរ​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ។


ដូច្នេះ ចូរ​ធ្វើ​រទេះ​មួយ​ថ្មី និង​យក​គោ​ញី​ពីរ ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ។