អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។
១ ពង្សាវតារក្សត្រ 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកម្រើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ អាល់គីតាប ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសារអុលឡោះថា៖ «សូមលោកជួយអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទូរអាឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកនាំសាររបស់អុលឡោះអង្វរទ្រង់ ហើយដៃរបស់ស្តេចក៏អាចបត់មកវិញបានដូចដើម។ |
អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។
សូមអត់ទោសបាបឲ្យយើងផង តែម្តងនេះទៀតទេ សូមអង្វរព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបន្ថយសេចក្ដីស្លាប់នេះ ចេញពីយើងទៅ»។
ចូរនាំទាំងហ្វូងចៀម និងហ្វូងគោ ដូចដែលអ្នកបាននិយាយ ហើយចេញទៅ រួចឲ្យពរយើងផង!»។
ដូច្នេះ ផារ៉ោនមានរាជឱង្ការថា៖ «យើងនឹងបើកឲ្យអ្នករាល់គ្នាចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីរហាស្ថានបាន តែមិនត្រូវទៅឆ្ងាយពេកឡើយ។ ចូរអធិស្ឋានឲ្យយើងផង»។
កង្កែបទាំងនោះនឹងលោតឡើងលើអ្នក លើប្រជារាស្ត្រ និងលើពួកនាម៉ឺនមន្ត្រីរបស់អ្នកទាំងអស់"»។
ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «សូមអង្វរព្រះយេហូវ៉ាឲ្យយកកង្កែបចេញពីយើង និងពីប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជននេះ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា»។
សូមអង្វរព្រះយេហូវ៉ាផង ដ្បិតដែលព្រះអង្គធ្វើឲ្យមានផ្គរ និងព្រឹលនេះគឺល្មមហើយ យើងនឹងបើកឲ្យអ្នករាល់គ្នាចេញទៅ មិនឃាត់ឃាំងអ្នករាល់គ្នាទៀតឡើយ»។
ព្រះបាទសេដេគាបានចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា ឲ្យទៅជួបហោរាយេរេមា ដោយផ្តាំថា៖ «ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង»។
គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ និងរេគេម-មែលេក ព្រមទាំងពួកមនុស្សមួយក្រុមមកទូលអង្វរព្រះយេហូវ៉ា
លោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ សូមមេត្តាប្រោសម៉ារាមឲ្យបានជាផង!»
ប្រជាជននាំគ្នាមកជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោក។ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាទៅ ដើម្បីឲ្យព្រះអង្គដកយកពស់ទាំងនេះចេញពីយើងខ្ញុំ»។ ដូច្នេះ លោកម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេធ្វើអ្វីទេ»។ គេយកព្រះពស្ត្ររបស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
បន្ទាប់មក លោកលុតជង្គង់ចុះ ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ»។ កាលលោកបានពោលដូច្នេះហើយ នោះក៏ដេកលក់ទៅ ។
លោកស៊ីម៉ូនតបថា៖ «សូមអធិស្ឋានដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាកើតឡើងដល់ខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
មើល៍! យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាអ្នកដែលហៅខ្លួនឯងថាជាសាសន៍យូដា តែមិនមែនទេ គេនិយាយកុហក។ យើងនឹងឲ្យគេមកក្រាបសំពះនៅទៀបជើងរបស់អ្នក ព្រមទាំងឲ្យគេដឹងថា យើងបានស្រឡាញ់អ្នកមែន។
ប្រជាជនក៏សូមដល់សាំយូអែលថា៖ «សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ»។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។