យេរេមា 37:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ព្រះបាទសេដេគាបានចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា ឲ្យទៅជួបហោរាយេរេមា ដោយផ្តាំថា៖ «ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះបាទសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងលោកបូជាចារ្យសេផានា ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបព្យាការីយេរេមាហើយប្រាប់ថា៖ «ចូរទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង សូមព្រះអង្គប្រណីសន្ដោសយើងផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯស្តេចសេដេគា ទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា នឹងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង សូមមើលជំពូកអាល់គីតាប3 ស្តេចសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងអ៊ីមុាំសេផានា ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបណាពីយេរេមាហើយប្រាប់ថា៖ «ចូរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង សូមទ្រង់ប្រណីសន្ដោសយើងផង»។ សូមមើលជំពូក |
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេថ្លែងទំនាយជាសេចក្ដីកុហកដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះអង្គ គឺព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសម្លាប់អ្នកទាំងពីរនោះនៅមុខអ្នករាល់គ្នា។
ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា "សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា ឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម"។