ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 12:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ព្រះ‌បាទ​ដាវីឌ​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់ លំ‌នៅ​របស់​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែលក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ស្តេច​ទត​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ​របស់​ខ្លួន​វិញ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 12:16
32 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់សា‌ឡុម​ហើយ


រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា៖ «មើល៍ អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេនយ៉ាមីន​នេះ តើ​នឹង​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​វា​មក​ហើយ។


នៅ​គ្រា​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី កុល‌សម្ព័ន​បេនយ៉ាមីន បាន​ផ្លុំ​ត្រែ​ឡើង​ពោល​ថា៖ «យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ​ទេ ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​អ៊ីសាយ​ដែរ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​យើង គ្រប់​គ្នា​វិញ​ទៅ»។


ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​យើង និង​បញ្ញត្តិ​ដែល​យើង​បាន​បង្គាប់​ដល់​ឯង នោះ​យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ។


យើង​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ហើយ»។


ប៉ុន្តែ យើង​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែល​យើង​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់យើង


យើង​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រទ្រង់​វិញ ហើយ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​មក​ឯង។


ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង


យើង​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ"»។


មីកា‌យ៉ា ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ"»។


ដល់​ពេល​ថ្ងៃ​លិច មាន​ឮ​សម្រែក​នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា៖ «ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ»។


ពេល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ គេ​ទូល​តប​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ​អើយ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ទី​លំនៅ​គេ​វិញ។


នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង។


៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​ហេតុ‌ការណ៍​មួយ​មក​លើ​អ្នក លើ​ប្រជា‌រាស្ត្រ​អ្នក ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​អ្នក គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រាអិម​បែក​ចេញ​ពី​ពួក​យូដា​មក។


គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ ដូច្នេះ ព្រះបាទ​អេហាស​ញ័រ​រន្ធត់ ព្រម​ទាំង​ចិត្ត​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ផង ប្រៀប​ដូច​ជា​ព្រៃ​ឈើ​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​បក់បោក។


នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ


«កូន​មនុស្ស​អើយ ចូរ​យក​បន្ទះ​ឈើ​មួយ​មក​សរសេរ​ចុះ​ថា សម្រាប់​ពួក​យូដា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ភឿន​មិត្ត​របស់​គេ រួច​យក​បន្ទះ​ឈើ​មួយ​ទៀត​សរសេរ​ថា សម្រាប់​ពួក​យ៉ូសែប ជា​បន្ទះ​ឈើ​របស់​ពួក​អេប្រាអិម និង​ពួក​វង្ស​អ៊ីស្រា‌អែល​ជា​ភឿន​មិត្ត​របស់​គេ។


បើ​នគរ​មួយ​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ឡើយ


ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​តំណាង​ម្នាក់​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា "យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​សោយ​រាជ្យ​លើ​យើង​ទេ"។


ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។


ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក អ្នក​គ្មាន​ចំណែក​ជា​មួយ​ខ្ញុំ​ទេ»។


ហើយ​គេ​មិន​បាន​ដឹង​គុណ​ដល់​ក្រុម​គ្រួ​សារ​របស់​យេរូ-បាល (គឺ​គេឌាន) តាម​គ្រប់​ទាំង​អំពើ​ល្អ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ឡើយ។


កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច?