Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ហើយ​គេ​មិន​បាន​ដឹង​គុណ​ដល់​ក្រុម​គ្រួ​សារ​របស់​យេរូ-បាល (គឺ​គេឌាន) តាម​គ្រប់​ទាំង​អំពើ​ល្អ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ក៏​មិន​បាន​ដឹង​គុណ​ដល់​ពួក​គ្រួ​យេរូ-បាល គឺ​ជា​គេឌាន​តាម​គ្រប់​ទាំង​សេចក្ដី​សប្បុរស​ដែល​លោក​បាន​ផ្តល់​ដល់​ពួក​អ៊ីស្រាអែល​ផង​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​នេះ ដែល​ព្រះបាទ​យ៉ូអាស​បាន​រមឹល​គុណ​របស់​យេហូ‌យ៉ា‌ដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ លោក​ពោល​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ»។


ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។


គ្រា​នោះ អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​យេរូ-បាល បាន​ទៅ​រក​ពួក​បង​ប្អូន​ខាង​ម្តាយ​របស់​ខ្លួន​នៅ​ស៊ីគែម និង​ញាតិ‌សន្តាន​របស់​ជីតា​ខ្លួន​ខាង​ម្តាយ​ទាំង​ប៉ុន្មាន ជម្រាប​ថា៖


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​គាត់ នៅ​ក្រុង​អូប្រា ហើយ​សម្លាប់​កូន​យេរូ-បាល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ទាំង​ចិត​សិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​លាក់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម