ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។
១ ពង្សាវតារក្សត្រ 10:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេះរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន ដែលបានយកមកពីស្រុកអេស៊ីព្ទនោះ គឺពួកជំនួញរបស់ស្តេចទិញមកតាមតម្លៃទាំងហ្វូងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ អាល់គីតាប ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកជូនស្តេចស្តេចស៊ូឡៃម៉ាន។ |
ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។
ដូច្នេះ គេយកហ្វូងសត្វមកជូនលោកយ៉ូសែប ហើយលោកក៏ផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា។ នៅឆ្នាំនោះ លោកផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងហ្វូងសត្វរបស់គេ។
ខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត និងពួកដែលត្បាញសំពត់ស នឹងត្រូវស្រឡាំងកាំង។
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យអ្នកឈ្នះមេទ័ពមួយយ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយយើងបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត?
ស្លាបក្តោងអ្នកធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ចម្រុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីទុកជាទង់ជ័យដល់អ្នក ហើយមានសំពត់ពណ៌ខៀវ និងពណ៌ស្វាយពីកោះអេលីសា ធ្វើជាពិតាន។
តែស្តេចនោះមិនត្រូវមានសេះជាច្រើនសម្រាប់ខ្លួន ក៏មិនត្រូវធ្វើឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាថា "អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅផ្លូវនោះវិញឡើយ"។