Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 គេ​តែងតែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 គេ​តែងតែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សេះ​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន ដែល​បាន​យក​មក​ពី​ស្រុក​អេស៊ីព្ទ​នោះ គឺ​ពួក​ជំនួញ​របស់​ស្តេច​ទិញ​មក​តាម​តម្លៃ​ទាំង​ហ្វូងៗ។


ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​សាឡូម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​តម្លៃ។


គេ​បាន​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក មួយ​តម្លៃ​ជា​ប្រាក់​ប្រាំមួយ​រយ​សេកែល ហើយ​សេះ​មួយ​តម្លៃ​ជា​ប្រាក់​មួយ​រយ​ហាសិប គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​ស្រុក​ស៊ីរី​ដែរ។


ព្រះបាទ​សាឡូម៉ូន​មាន​រោង​សម្រាប់​សេះ និង​រទេះ​ចម្បាំង បួន​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា‌មួយ​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម