ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
១ ពង្សាវតារក្សត្រ 1:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ពួកមេទ័ព និងសង្ឃអ័បៀថើរ ទៅចូលរួមផង។ ឥឡូវនេះ គេកំពុងតែជប់លៀងនៅចំពោះមុខលោក ទាំងពោលថា "សូមឲ្យព្រះបាទអ័ដូនីយ៉ាមានព្រះជន្មយឺនយូរ!"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទអដូនីយ៉ា!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ អាល់គីតាប ដ្បិតថ្ងៃនេះ សម្តេចអដូនីយ៉ាទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើគូរបាន។ សម្តេចបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញពួកមេទ័ព និងអ៊ីមុាំអបៀថើរទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្តេចអដូនីយ៉ាទាំងស្រែកថា “ជយោស្តេចអដូនីយ៉ា!”។ |
ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
ទ្រង់បានសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់របស់ព្រះករុណា ព្រមទាំងអ័បៀថើរជាសង្ឃ និងយ៉ូអាប់ជាមេទ័ពដែរ តែឯសាឡូម៉ូនជាអ្នកបម្រើរបស់ទ្រង់នោះ គេមិនបានហៅទៅទេ។
ទូលថា៖ «បពិត្រព្រះករុណា ជាព្រះអង្គម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានព្រះបន្ទូលថា "អ័ដូនីយ៉ានឹងត្រូវសោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" មែនឬ?
ហើយត្រូវឲ្យសង្ឃសាដុក និងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា "សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!"។
ឯសង្ឃសាដុក លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែ ហើយប្រជាជនបន្លឺឡើងថា៖ «សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!»។
អ័ដូនីយ៉ាបានសម្លាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេនរ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។
លោកនាំបុត្រារបស់ស្ដេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ ដល់ទ្រង់ តាំងឡើងជាស្ដេច ហើយចាក់ប្រេង រួចគេនាំគ្នាទះដៃស្រែកជយឃោសថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
ក៏ទតមើលទៅឃើញស្ដេចទ្រង់ប្រថាប់នៅលើវេទិកា តាមទំនៀមមានទាំងពួកមេទ័ព និងពួកផ្លុំត្រែ ឈរនៅជិតពួកបណ្ដាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង។ ដូច្នេះ ព្រះនាងអ័ថាលាក៏ហែកព្រះពស្រ្តស្រែកឡើងថា៖ «នេះជាការក្បត់ ជាការក្បត់ហើយ»។
ដូច្នេះ គេក៏ប្រញាប់ប្រញាល់យកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើរ រួចផ្លុំត្រែឡើងថា៖ «យេហ៊ូវជាស្តេច»។
ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។
នៅថ្ងៃបន្ទាប់ គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយពាន់ ចៀមឈ្មោលមួយពាន់ កូនចៀមមួយពាន់ និងតង្វាយច្រូចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។
នោះគេនាំបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីសញ្ញា រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា និងពួកកូនរបស់លោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!»
ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ"
គេពោលថា «សូមស្តេចដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត!» ។
លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «អ្នករាល់គ្នាឃើញមនុស្សដែលព្រះយេហូវ៉ាបានជ្រើសរើសនេះឬទេ? ក្នុងចំណោមប្រជាជនទាំងអស់ គ្មានអ្នកណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកឡើងថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។