Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ហើយ​ត្រូវ​ឲ្យ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា "សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:34
24 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ប្រាប់​ដោយ​សម្ងាត់​ថា "កាល​ណា​ឮ​សូរ​ផ្លុំ​ត្រែ នោះ​ត្រូវ​ស្រែក​ប្រកាស​ឡើង​ថា អាប់សា‌ឡុម ទ្រង់​បាន​សោយ‌រាជ្យ នៅ​ក្រុង​ហេប្រុន​ហើយ"»។


ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​មក ហើយ​ចាក់​ប្រេង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​យូដា។ មាន​គេ​ទូល​ដល់​ដាវីឌ​ថា៖ «ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​ស្ដេចសូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត »។


ដូច្នេះ ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​គាល់​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ព្រះបាទ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ។


ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ពួក​មេ‌ទ័ព និង​សង្ឃ​អ័បៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ គេ​កំពុង​តែ​ជប់​លៀង​នៅ​ចំពោះ​មុខ​លោក ទាំង​ពោល​ថា "សូម​ឲ្យ​ព្រះបាទ​អ័ដូ‌នីយ៉ា​មាន​ព្រះជន្ម​យឺន​យូរ!"។


ក្រោយ​មក អ្នក​រាល់​គ្នា​ត្រូវ​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​តម្រូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា»។


ឯ​សង្ឃ​សាដុក លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ ហើយ​ប្រជាជន​បន្លឺ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!»។


បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។


លោក​នាំ​បុត្រា​របស់​ស្ដេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់ ដល់​ទ្រង់ តាំង​ឡើង​ជា​ស្ដេច ហើយ​ចាក់​ប្រេង រួច​គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


ក៏​ទត​មើល​ទៅ​ឃើញ​ស្ដេច​ទ្រង់​ប្រថាប់​នៅ​លើ​វេទិកា តាម​ទំនៀម​មាន​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ពួក​បណ្ដា​ជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង។ ដូច្នេះ ព្រះ‌នាង​អ័ថា‌លា​ក៏​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា៖ «នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ»។


ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ រួច​ផ្លុំ​ត្រែ​ឡើង​ថា៖ «យេហ៊ូវ​ជា​ស្តេច»។


រួច​យក​ប្រេង​នេះ​ចាក់​លើ​ក្បាល​លោក ដោយ​ជម្រាប​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំងអ្នក​ឡើង​ជា​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល" រួច​ហើយ​ចូរ​អ្នក​បើក​ទ្វារ​រត់​ទៅ កុំ​បង្អង់​ឡើយ»។


ដូច្នេះ យេហ៊ូវ ក៏​ក្រោក​ឡើង ចូល​ទៅ​ក្នុង​ផ្ទះ រួច​អ្នក​នោះ​ចាក់​ប្រេង​លើ​ក្បាល​លោក ជម្រាប​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំង​អ្នក​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។


នោះ​គេ​នាំ​បុត្រា​នៃ​ស្តេច​ចេញ​មក បំពាក់​មកុដ​លើ​ទ្រង់ ហើយ​ថ្វាយ​សេចក្ដី​សញ្ញា រួច​តាំង​ទ្រង់​ឡើង​ជា​ស្តេច ឯ​យេហូ‌យ៉ា‌ដា និង​ពួក​កូន​របស់​លោក​ក៏​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ហើយ​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះជន្ម​យឺន​យូរ!»។


ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ គឺ​ព្រះ​របស់​ករុណា បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណា


គឺយើង​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង


ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប ហើយ​រាជបល្ល័ង្ក​របស់​គេ​នឹង​គង់​វង្ស នៅ​ចំពោះ​យើងដូច​ព្រះ‌អាទិត្យ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះបាទ​ស៊ីរូស ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ។


ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។


លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។


លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​នេះ​ឬ​ទេ? ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា អ្នក​ត្រូវ​ចាក់​ប្រេង​លើ​អ្នក​ណា​ដែល​យើង​នឹង​ប្រាប់ ដើម្បី​ញែក​សម្រាប់​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម