ប៉ុន្តែ ដានីយ៉ែលបានតាំងចិត្តថា លោកមិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាដែលស្ដេចធ្លាប់សោយឡើយ។ ដូច្នេះ គាត់ក៏សូមដល់ចៅហ្វាយលើពួកមហាតលិក ដើម្បីមិនឲ្យខ្លួនគាត់ត្រូវសៅហ្មង។
១ កូរិនថូស 7:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើអ្នកណាឈរមាំក្នុងចិត្តរបស់ខ្លួន ទាំងគ្មានសេចក្ដីបង្ខំ ហើយបើអាចគ្រប់គ្រងលើបំណងរបស់ខ្លួនឯងបាន ព្រមទាំងបានសម្រេចក្នុងចិត្តរបស់ខ្លួនថានឹងទុកនាងជាស្ត្រីព្រហ្មចារី នោះគាត់ធ្វើបានល្អហើយ។ Khmer Christian Bible ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្តបាន ហើយសម្រេចចិត្តថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឪពុកអ្នកណាដែលមានចិត្តដាច់ឥតមានសេចក្ដីបង្ខំទេ គឺមានអំណាចនឹងសំរេចដោយខ្លួនឯងបាន ហើយបានតាំងចិត្តថា នឹងទុកកូនឲ្យនៅជាក្រមុំដរាបទៅ នោះក៏ស្រួលហើយ អាល់គីតាប រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្ដបាន ហើយសម្រេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។ |
ប៉ុន្តែ ដានីយ៉ែលបានតាំងចិត្តថា លោកមិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាដែលស្ដេចធ្លាប់សោយឡើយ។ ដូច្នេះ គាត់ក៏សូមដល់ចៅហ្វាយលើពួកមហាតលិក ដើម្បីមិនឲ្យខ្លួនគាត់ត្រូវសៅហ្មង។
ឯសេចក្តីដែលអ្នករាល់គ្នាបានសរសេរថា «ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រី នោះជាការប្រសើរ»។
ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។
ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ