១ កូរិនថូស 7:37 - Khmer Christian Bible37 ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល37 ប៉ុន្តែប្រសិនបើអ្នកណាឈរមាំក្នុងចិត្តរបស់ខ្លួន ទាំងគ្មានសេចក្ដីបង្ខំ ហើយបើអាចគ្រប់គ្រងលើបំណងរបស់ខ្លួនឯងបាន ព្រមទាំងបានសម្រេចក្នុងចិត្តរបស់ខ្លួនថានឹងទុកនាងជាស្ត្រីព្រហ្មចារី នោះគាត់ធ្វើបានល្អហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 រីឯអ្នកដែលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្តបាន ហើយសម្រេចចិត្តថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 តែឪពុកអ្នកណាដែលមានចិត្តដាច់ឥតមានសេចក្ដីបង្ខំទេ គឺមានអំណាចនឹងសំរេចដោយខ្លួនឯងបាន ហើយបានតាំងចិត្តថា នឹងទុកកូនឲ្យនៅជាក្រមុំដរាបទៅ នោះក៏ស្រួលហើយ សូមមើលជំពូកអាល់គីតាប37 រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្ដបាន ហើយសម្រេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។ សូមមើលជំពូក |