Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 តែ​ឪពុក​អ្នក​ណា​ដែល​មាន​ចិត្ត​ដាច់​ឥត​មាន​សេចក្ដី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​សំរេច​ដោយ​ខ្លួន​ឯង​បាន ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ទុក​កូន​ឲ្យ​នៅ​ជា​ក្រមុំ​ដរាប​ទៅ នោះ​ក៏​ស្រួល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ឈរ​មាំ​ក្នុង​ចិត្ត​របស់​ខ្លួន ទាំង​គ្មាន​សេចក្ដីបង្ខំ ហើយ​បើ​អាចគ្រប់គ្រង​លើ​បំណង​របស់ខ្លួនឯង​បាន ព្រមទាំង​បាន​សម្រេច​ក្នុង​ចិត្ត​របស់ខ្លួន​ថា​នឹង​ទុក​នាង​ជា​ស្ត្រីព្រហ្មចារី នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ប៉ុន្ដែ​អ្នកណា​ដែល​ឈរ​មាំមួន​នៅ​ក្នុង​ចិត្ដ​ គ្មាន​ការ​បង្ខិត​បង្ខំ​ ប៉ុន្ដែ​អាច​គ្រប់គ្រង​លើ​ចំណង់​របស់​ខ្លួន​បាន​ ព្រមទាំង​បាន​សម្រេចចិត្ដ​ថា​ នឹង​ទុក​ឲ្យ​គូ​ដណ្ដឹង​នៅ​ក្រមុំ​ គាត់​ធ្វើ​ប្រសើរ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ប៉ុន្តែ អ្នក​ណា​ដែល​តាំង​ចិត្ត​បាន​យ៉ាង​មាំ​មួន ដោយ​គ្មាន​អ្នក​ណា​បង្ខំ គឺ​អាច​ទប់​ចិត្ត​បាន ហើយ​បាន​តាំង​ចិត្ត​ថា​នឹង​ទុក​នាង​ជា​គូ‌ដណ្ដឹង​របស់​ខ្លួន នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សម្រេច​ចិត្ត​ថា​នឹង​មិន​ប៉ះ‌ពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ដ​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ដ​បាន ហើយ​សម្រេច​ចិត្ដ​ថា​នឹង​មិន​ប៉ះ‌ពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែដានី‌យ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទៅ


ឯ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​សួរ​ខ្ញុំ នោះ​ខ្ញុំ​យល់​ឃើញ​ថា បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង


បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្ដី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្ដី​ចុះ គ្មាន​បាប​ទេ


បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត


ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ


ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់‌គ្រង ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម