លោកជម្រាបលាគេដោយពាក្យថា៖ «ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ ប្រសិនបើព្រះសព្វព្រះហឫទ័យ» រួចលោកក៏ចុះសំពៅ ចេញពីក្រុងអេភេសូរទៅ។
១ កូរិនថូស 4:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសម្ដីរបស់ពួកអ្នកដែលមានឫកធំប៉ុណ្ណោះ គឺនឹងស្គាល់អំណាចរបស់គេទៀតផង។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។ Khmer Christian Bible ប៉ុន្ដែបើព្រះអម្ចាស់មានបំណង ខ្ញុំនឹងមកជួបអ្នករាល់គ្នាឆាប់ៗនេះ ហើយខ្ញុំចង់ស្គាល់អំណាចរបស់ពួកអ្នកអួតខ្លួនទាំងនោះ គឺមិនមែនពាក្យសំដីរបស់ពួកគេប៉ុណ្ណោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះ ខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្តផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសម្ដីរបស់គេប៉ុណ្ណោះទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បន្តិចទៀត បើព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងមកជាមិនខាន ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសំដីរបស់ពួកអ្នកដែលមានចិត្តធំប៉ុណ្ណោះ គឺនឹងស្គាល់ដល់ទាំងអំណាចគេថែមទៀតផង អាល់គីតាប ប្រសិនបើអ៊ីសាជាអម្ចាស់គាប់ចិត្ត ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្ដផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសំដីរបស់គេប៉ុណ្ណោះទេ |
លោកជម្រាបលាគេដោយពាក្យថា៖ «ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ ប្រសិនបើព្រះសព្វព្រះហឫទ័យ» រួចលោកក៏ចុះសំពៅ ចេញពីក្រុងអេភេសូរទៅ។
ក្រោយហេតុការណ៍ទាំងនេះមក ព្រះវិញ្ញាណបានជម្រុញឲ្យលោកប៉ុលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន ស្រុកអាខៃ ហើយបន្តដំណើរទៅក្រុងយេរូសាឡិម។ លោកមានប្រសាសន៍ថា៖ «ក្រោយពីខ្ញុំបានទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលក្រុងរ៉ូមដែរ»។
កាលលោកបានធ្វើដំណើរកាត់ស្រុកទាំងនោះ ហើយបានលើកទឹកចិត្តពួកសិស្សជាច្រើនមក លោកក៏បានមកដល់ស្រុកក្រិក។
ប្រយោជន៍ឲ្យខ្ញុំបានមកជួបអ្នករាល់គ្នាដោយអំណរ ដោយព្រះហឫទ័យរបស់ព្រះ និងបានសម្រាកជាមួយអ្នករាល់គ្នា។
បើអ្នកណាឃ្លាន ត្រូវឲ្យអ្នកនោះបរិភោគនៅផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជួបប្រជុំគ្នាទៅ ហើយបែរជាមានទោស។ ចំពោះរឿងឯទៀតៗ ខ្ញុំនឹងដោះស្រាយ នៅពេលខ្ញុំមកដល់។
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។
កាលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូនសិន)
ដ្បិតខ្ញុំមិនចង់មកជួបអ្នករាល់គ្នា ត្រឹមតែពេលឆ្លងកាត់ឥឡូវនេះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។
ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ
បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។
ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា
ដើម្បីកុំឲ្យមើលទៅ ហាក់ដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្ររបស់ខ្ញុំ។
ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ»