ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។
១ កូរិនថូស 15:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើគ្មានការរស់ឡើងវិញរបស់មនុស្សស្លាប់មែន ព្រះគ្រីស្ទក៏មិនត្រូវបានលើកឲ្យរស់ឡើងវិញដែរ។ Khmer Christian Bible បើគ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់ទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្តក៏មិនមានព្រះជន្មរស់ឡើងវិញដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ អាល់គីតាប ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ អាល់ម៉ាហ្សៀសក៏មិនបានរស់ឡើងវិញដែរ |
ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង។
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ម្តេចបានជាអ្នករាល់គ្នាខ្លះនិយាយថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេ នោះដំណឹងដែលយើងប្រកាស ឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នា ក៏ឥតប្រយោជន៍ដែរ។
ប៉ុន្តែ ព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងក្នុងចំណោមអស់អ្នកដែលបានស្លាប់។
ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។
ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា
ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។