Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រសិន‌បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្តេ​ច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​ព្រះ​គ្រីស្ទ​ត្រូវគេ​ប្រកាស​ថា ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ម្ដេចក៏​មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ដូច្នេះ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ​បើ​មាន​ការ​ប្រកាស​ថា​ ព្រះគ្រិស្ដ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ហេតុអ្វី​បាន​ជា​អ្នក​ខ្លះ​ក្នុង​ចំណោម‍​អ្នក​រាល់គ្នា​និយាយ​ដូច្នេះ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​យើង​ប្រកាស​ថា អាល់ម៉ា‌ហ្សៀស​បាន​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​បាន​ឮ​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​ទៀត​ពោល​ថា៖ «យើង​នឹង​ស្ដាប់​អំពី​រឿង​នេះ​ម្តង​ទៀត»។


ដ្បិត​ពួក​សាឌូ‌ស៊ីពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ឡើយ តែ​ពួក​ផារិ‌ស៊ី​ទទួល​ស្គាល់​ទាំង​អស់។


ហេតុ​អ្វី​បាន​ជា​អស់​លោក​យល់​ថា ការដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ?


ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី យើង​ប្រកាស ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ជឿ។


កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ព្រម​ទាំងប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​មាំ‌មួន ក្នុង​គ្រប់​ទាំង​ការ​ល្អ​ដែល​អ្នករាល់​គ្នា​ធ្វើ និង​ពាក្យ​សម្ដី​ដែល​អ្នក​រាល់គ្នា​និយាយ។


ជា​អ្នក​ដែល​បាន​ឃ្លាត​ចេញ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា ការ​រស់​ឡើង​វិញ​បាន​កើត​ឡើង​រួច​ទៅ​ហើយ ហើយ​គេ​កំពុង​តែ​បង្វែរ​អ្នក​ខ្លះ​ចេញ​ពី​ជំនឿ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម