នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលគេបានបែកគ្នាជាពីរពួក ពួកមួយកាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួកមួយទៀតកាន់ខាងអំរី
១ កូរិនថូស 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនិយាយដូច្នេះ ដោយព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាអះអាងថា៖ “ខ្ញុំកាន់ខាងប៉ូល” “ខ្ញុំកាន់ខាងអ័ប៉ុឡូស” “ខ្ញុំកាន់ខាងកេផាស” “ខ្ញុំកាន់ខាងព្រះគ្រីស្ទ”។ Khmer Christian Bible ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺថា អ្នករាល់គ្នានិមួយៗប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រីស្ទ អាល់គីតាប គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់អាល់ម៉ាហ្សៀស!»។ |
នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលគេបានបែកគ្នាជាពីរពួក ពួកមួយកាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួកមួយទៀតកាន់ខាងអំរី
ប៉ុន្តែ អ្នករាល់គ្នាវិញ មិនត្រូវឲ្យគេហៅខ្លួនថា "ព្រះគ្រូ" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះគ្រូតែមួយគត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។
នៅទីនោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ជាអ្នកស្រុកអ័លេក្សានទ្រា បានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះគម្ពីរយ៉ាងស្ទាត់ជំនាញ។
កាលលោកអ័ប៉ុឡូសកំពុងនៅក្រុងកូរិនថូស លោកប៉ុលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប រហូតមកដល់ក្រុងអេភេសូរ ហើយលោកបានជួបសិស្សខ្លះនៅទីនោះ។
ដ្បិតបងប្អូនអើយ ខ្ញុំបានឮអ្នកផ្ទះរបស់នាងខ្លូអេប្រាប់ខ្ញុំថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។
បងប្អូនអើយ សេចក្តីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ ហើយសេចក្តីពុករលួយ ក៏មិនអាចគ្រងសេចក្តីដែលមិនចេះពុករលួយបានដែរ។
រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។
បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។
បងប្អូនអើយ ខ្ញុំសូមជម្រាបថា ពេលវេលាកាន់តែកៀកណាស់ហើយ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយ ដូចសាវកឯទៀតៗ ដូចពួកបងប្អូនរបស់ព្រះអម្ចាស់ និងដូចលោកកេផាសទេឬ?
អ្នករាល់គ្នាមើលតែឫកពាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ព្រះគ្រីស្ទ អ្នកនោះត្រូវពិចារណាសេចក្តីនេះដោយខ្លួនឯងម្ដងទៀតថា យើងក៏ជារបស់ព្រះគ្រីស្ទ ដូចអ្នកនោះដែរ។
ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានដោយសទ្ធាដែរ។
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។
ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនមែនលុបចោលសេចក្តីសញ្ញា ដែលព្រះបានទទួលស្គាល់ពីមុននោះឡើយ ពុំនោះទេសេចក្តីសន្យានឹងទៅជាអសាឥតការ។