Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រមទាំង​លេចមក​ដល់​កេផាស ហើយ​បន្ទាប់មក​បាន​លេចមក​ដល់​សាវ័ក​ទាំង​ដប់ពីរ​នាក់

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ​ រួច​ឲ្យ​សាវក​ទាំង​ដប់ពីរ​ឃើញ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ៊ីសា​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក​ទាំង​ដប់‌ពីរ​នាក់​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​ទៀត ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​អ្នក​ទាំង​ដប់​មួយ​ឃើញ ពេល​គេ​កំពុង​អង្គុយ​នៅ​តុ។ ព្រះ‌អង្គ​បន្ទោស​គេ ព្រោះ​គេ​មិន​ជឿ ហើយ​មាន​ចិត្ត​រឹង​រូស ព្រោះ​គេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះ‌អង្គ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។


គាត់​នាំ​បង​ទៅ​ជួប​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​ទត​មើល​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូហាន តែ​ត្រូវ​ហៅ​ថា កេផាស (ដែល​ប្រែ​ថា ថ្ម)»។


មិន​មែន​ដល់​មនុស្ស​ទាំង​អស់​ទេ តែ​ឲ្យ​យើង​រាល់​គ្នាដែល​ព្រះ​បាន​ជ្រើស​រើស​ធ្វើ​ជា​បន្ទាល់បាន​ឃើញ គឺ​ជា​អ្នក​ដែល​បាន​បរិភាគ និង​បាន​ផឹក​ជា‌មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។


គឺ​អ្នក​រាល់​គ្នា​ម្នាក់ៗ​និយាយ​ថា៖ «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ខ្លះ​ថា៖ «ខ្ញុំ​ជា​របស់​លោក​អ័ប៉ុ‌ឡូស» ឬ «ខ្ញុំ​ជា​របស់​លោក​កេ‌ផាស» ឬ «ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ»។


ទោះ​ជា​ប៉ុល លោក​អ័ប៉ុ‌ឡូស លោក​កេផាស ពិភព​លោក ជីវិត សេចក្តី​ស្លាប់ អ្វីៗ​ដែល​មាន​បច្ចុប្បន្ន ឬ​ទៅ​អនាគត​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​អ្នក​រាល់​គ្នា​ទាំង‌អស់


តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជា​មួ​យ ដូច​សាវក​ឯទៀតៗ ដូច​ពួក​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផា​ស​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម