អែសរ៉ា 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រេហ៊ូមដែលជាមេបញ្ជាការ និងស៊ីមសាយដែលជាស្មៀន បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ពោលទាស់អំពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសស្ដីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺចាងហ្វាងរេហ៊ូម នឹងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា អាល់គីតាប លោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារជូនស្តេចអើថាស៊ើកសេសស្តីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖ |
សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
ស្ដេចក៏ផ្ញើរាជសារតបវិញថា៖ «ជូនចំពោះលោកមេបញ្ជាការរេហ៊ូម និងលោកស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗដែលនៅស្រុកសាម៉ារី និងកន្លែងឯទៀតៗនៃខេត្តខាងនាយទន្លេ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត។
នៅក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេឯទៀតៗ ក៏បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ីដែរ។ សំបុត្រនោះសរសេរជាភាសាអារ៉ាម ហើយមានបកប្រែ ។
«រេហ៊ូម ជាមេបញ្ជាការ ស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗរបស់ខ្លួន ពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ