Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រេហ៊ូម​ដែល​ជា​មេ​បញ្ជា‌ការ និង​ស៊ីម‌សាយ​ដែល​ជា​ស្មៀន បាន​សរសេរ​សំបុត្រ​ថ្វាយ​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ពោល​ទាស់​អំពី​ដំណើរ​ក្រុង​យេរូ‌សាឡិម បែប​យ៉ាង​នេះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​ចាង‌ហ្វាង​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ គេ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ស្តេច​អើថា‌ស៊ើក‌សេស​ពោល​ទោស​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម បែប​យ៉ាង​នេះ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ជូន​ស្តេច​អើថា‌ស៊ើកសេស​ស្តី​អំពី​ក្រុង​យេរូ‌សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង




អែសរ៉ា 4:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។


លោក​សា‌ដុក​ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខងារ​ជា​បូជា‌ចារ្យ*។


ហើយ​ស្រែក​ហៅ​ស្ដេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។


ព្រះ‌រាជា​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។


នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។


«ទូលបង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់​ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម