ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 47:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មត៌ក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​យើង​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​អ្នក​រាល់​គ្នា ទុក​ជា​មត៌ក​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ថា នឹង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរ‌មត៌ក​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មរដក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​អញ​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក​ដែរ

សូមមើលជំពូក

អាល់គីតាប

ក្រៅ​ពី​នោះ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ថា នឹង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរ‌មត៌ក​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក



អេ‌សេ‌គាល 47:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។


ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​អ្នក​មើល​ឃើញ យើង​នឹងប្រគល់​ឲ្យ​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អ៊ើរ​របស់​សាសន៍​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ»។


ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។


ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ យើង​នឹង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់​អ្នក ហើយ​យើង​នឹង​សម្រេច​តាម​ពាក្យ​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​របស់​អ្នក។


ព្រះ‌យេហូវ៉ា​គង់​នៅ​ក្បែរ​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ជី​តា​អ្នក ហើយ​ជា​ព្រះ​របស់​អ៊ីសាក។ ដី​ដែល​អ្នក​ដេក​ពី​លើ​នេះ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ យើង​ជា​ព្រះ‌យេហូវ៉ា"»។


មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។


ដ្បិត​កាល​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​តង្វាយ​ច្រូច​របស់​គេ​ដែរ។


មួយ​ទៀត កាល​ណា​យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។


នេះ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មត៌ក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។


"ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​មិន​អាច​នាំ​ប្រជាជន​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ​ហើយ បាន​ជា​ព្រះ‌អង្គ​សម្លាប់​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ"។


អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ្នក​រាល់​គ្នា​រស់​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ។


មើល៍ យើង​បាន​ដាក់​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ គឺ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដើម្បី​នឹង​ឲ្យ​ដល់​គេ និង​ពូជ​ពង្ស​របស់​គេ​ដែល​កើត​មក​តាម​ក្រោយ"»។