អេសេគាល 47:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ក្រៅពីនោះ អ្នករាល់គ្នាត្រូវបែងចែកឲ្យស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 អ្នករាល់គ្នានឹងបានស្រុកទុកជាមត៌កស្មើគ្នាទាំងអស់ ដ្បិតយើងបានស្បថនឹងឲ្យស្រុកនេះដល់បុព្វបុរសអ្នករាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់អ្នករាល់គ្នា ទុកជាមត៌កដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯងរាល់គ្នានឹងបានស្រុកទុកជាមរដកស្មើគ្នាទាំងអស់ ដ្បិតអញបានស្បថនឹងឲ្យស្រុកនេះដល់ពួកឰយុកោឯងរាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់ឯងរាល់គ្នា ទុកជាមរដកដែរ សូមមើលជំពូកអាល់គីតាប14 ក្រៅពីនោះអ្នករាល់គ្នាត្រូវបែងចែកឲ្យស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។ សូមមើលជំពូក |
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។