ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន
អេសេគាល 44:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះគេបានធ្វើការងារនៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានលើកដៃទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដោយព្រោះគេបានធ្វើការងារឲ្យ នៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អញបានលើកដៃ ទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន អាល់គីតាប ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន
ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ។
មួយទៀត យើងបានស្បថនឹងគេ នៅទីរហោស្ថានថា យើងមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលយើងបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ។
មួយទៀត យើងបានស្បថនឹងគេនៅទីរហោស្ថានថា យើងនឹងកម្ចាត់កម្ចាយគេទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់។
ដ្បិតកាលយើងបាននាំគេចូលមកក្នុងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់គេ គេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប គេក៏ថ្វាយយញ្ញបូជារបស់គេនៅលើទីនោះ គឺនៅទីនោះគេបានថ្វាយតង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយតង្វាយសម្រាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចតង្វាយច្រូចរបស់គេដែរ។
នៅថ្ងៃនោះ យើងបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុកមួយដែលយើងបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់។
ប៉ុន្តែ ពួកលេវីដែលបានឃ្លាតឆ្ងាយពីយើង ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលយើង ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន។
គេមិនត្រូវចូលមកជិតយើង ដើម្បីធ្វើការងារជាសង្ឃដល់យើង ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់យើងឡើយ គឺគេត្រូវរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន និងអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្តនោះ។
ដីនោះនឹងទុកសម្រាប់ពួកសង្ឃ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់យើង ឥតវង្វេងចេញ ក្នុងកាលដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ។
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
នៅគ្រានោះ ប្រជាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយយើងនឹងដាក់ទោសគេ ដោយព្រោះអំពើដែលគេប្រព្រឹត្ត ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង។
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា ហើយជាមងដែលលាតនៅលើភ្នំតាបោរ។
ព្រះយេហូវ៉ាបានស្បថដោយសារអំនួតរបស់យ៉ាកុបថា "ពិតប្រាកដជាយើងនឹងមិនភ្លេចអំពើណាមួយ ដែលគេបានប្រព្រឹត្តឡើយ"។