ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្ដាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្ដាលនោះ ហើយពីថ្នាក់កណ្ដាលទៅឯថ្នាក់ទីបីដោយសារជណ្តើរវង់
អេសេគាល 40:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបានមួយខ្នាត ហើយទទឹងមួយទៀត ក៏បានមួយខ្នាតដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ លោកវាស់ក្របខ្លោងទ្វារ ឃើញមានកម្រាស់មួយឈើរង្វាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា អាល់គីតាប បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ គាត់វាស់ក្របខ្លោងទ្វារ ឃើញមានកំរាស់មួយឈើរង្វាស់។ |
ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្ដាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្ដាលនោះ ហើយពីថ្នាក់កណ្ដាលទៅឯថ្នាក់ទីបីដោយសារជណ្តើរវង់
ពីដើមមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី។
បន្ទាប់ពីអ្នកទាំងនោះ មានសាដុក ជាកូនរបស់អ៊ីមមើរ បានជួសជុលនៅខាងមុខផ្ទះរបស់ខ្លួន។ បន្ទាប់ពីគាត់ មានសេម៉ាយ៉ា កូនរបស់សេកានា ជាឆ្មាំទ្វារខាងកើត បានជួសជុល។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
ហើយចេញទៅច្រកភ្នំនៃកូនចៅហ៊ីនណម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលយើងនឹងប្រាប់ដល់អ្នក។
ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន។
ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាចៅហ្វាយលើបណ្ដាជន
បង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ។
លោកក៏នាំខ្ញុំទៅខាងត្បូង ឃើញមានទ្វារមួយ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ
ក៏មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើមួយខាងនេះ ហើយមួយខាងនោះ។
មានកំផែងនៅព័ទ្ធជុំវិញខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសម្រាប់វាស់ប្រវែងប្រាំមួយហត្ថ ដែលក្នុងមួយហត្ថនោះ ត្រូវជាមួយហត្ថមួយទះ ដូច្នេះ លោកក៏វាស់កម្រាស់កំផែងនោះត្រូវជាមួយខ្នាតបបុស ហើយកម្ពស់ក៏មួយខ្នាតនោះដែរ។
គ្រប់បន្ទប់ មានបណ្តោយមួយខ្នាត និងទទឹងមួយខ្នាត ឯប្រឡោះកណ្ដាលបន្ទប់ទាំងនោះ មានប្រាំហត្ថ ហើយមាត់ទ្វារថែវនៃទ្វារខាងក្នុងក៏មួយខ្នាតដែរ។
អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំងបីជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះសុទ្ធតែគ្របបិទជិត)
កាលលោកបានវាស់ព្រះវិហារខាងក្នុងរួចហើយ ក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ។
គន្លាក់ប្រវែងដប់បួនហត្ថ ទទឹងដប់បួនហត្ថ ទាំងបួនជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏មួយហត្ថទាំងបួនជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់យើង និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់យើង ឲ្យមានតែជញ្ជាំងនៅកណ្ដាលយើងនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់យើង ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាយើងធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីក្រោធរបស់យើង។
លោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះនៅបិទ។
កាលណាចៅហ្វាយថ្វាយតង្វាយស្ម័គ្រពីចិត្ត ជាតង្វាយដុត ឬតង្វាយមេត្រី ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃសប្ប័ទដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅឯទ្វារនៃព្រះវិហារវិញ ឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនា។
បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។