Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ​ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​ប្រាំពីរ​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រីឯ​បង្អួច បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អស់​ទាំង​បង្អួច នឹង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 រីឯ​បង្អួច បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំ‌វិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ


ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូ‌ប៊ីម និង​ដើម​លម៉ើ​ផង។


ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចម្លាក់​ផង។


គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម សិង្ហ និង​ដើម​លម៉ើ នៅ​នឹង​បន្ទះ​ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ​ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំ‌វិញ​ដែរ។


ឯ​បង្អួច​មាន​បី​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​បី​ជាន់។


ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើ និង​ច្រវាក់។


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្នុង និង​នៅ​សសរ​នីមួយៗ​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។


ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បានហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


ក៏​មាន​ជណ្តើរ​ប្រាំពីរ​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ និង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​មួយ​ខាង​នេះ ហើយ​មួយ​ខាង​នោះ។


បន្ទប់​នីមួយៗ ទាំង​សសរ និង​ខ្លោង‌ទ្វារ​មាន​ទំហំ​ដូច​គ្នា មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។


ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ទ្វារ​នោះ​មាន​ប្រាំបី​ថ្នាក់។


ឯ​ខ្លោង‌ទ្វារ​ក៏​បែរ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ មាន​ក្បាច់​ដើម​លម៉ើ​នៅ​សសរ​សង​ខាង ខាង​ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ទ្វារ​នោះ មាន​ប្រាំបី​ថ្នាក់​ដែរ។


សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​ប្រាំបី​ថ្នាក់​ដែរ។


ប្រវែង​របស់​ថែវ​នោះ មានបណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​ថែវ​នោះ តាម​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ម្ខាងៗ​មាន​មួយ។


លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​មួយ​ខ្នាត ហើយ​ទទឹង​មួយ​ទៀត ក៏​បាន​មួយ​ខ្នាត​ដូច​គ្នា។


ដូច្នេះ ចូរ​ឲ្យ​យើង​ចេញ​ពី​សេចក្តី​បង្រៀន​ខាង​ឯ​បឋម​សិក្សា​អំពី​ព្រះ‌គ្រីស្ទ​ទៅ ហើយ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ​វិញ មិន​ត្រូវ​ចាក់​គ្រឹះ​សា​ជា​ថ្មី​អំពី​ការ​ប្រែ​ចិត្ត​ពី​កិច្ច‌ការ​ដែល​ស្លាប់ អំពី​ជំនឿ​ដល់​ព្រះ


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មនុស្ស​ច្រើន​កុះករ ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​គ្រប់​ភាសា ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​ដៃ​កាន់​ធាង​ចាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម