Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រានហាល​នៅ​ជុំ‌វិញ​ទាំង​បី​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ​សុទ្ធ​តែ​គ្រប​បិទ​ជិត)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ក្រប​ទ្វារ បង្អួច​ចម្រឹង​ដែក ថែវ​តាម​ជាន់​ទាំង​បី​នៅ​ទល់​មុខ​នឹង​ក្រប​ទ្វារ សុទ្ធ​តែ​មាន​បន្ទះ​ឈើ​ពាស​ជុំ‌វិញ គឺ​ចាប់​ពី​ក្រោម​រហូត​ដល់​បង្អួច ហើយ​បង្អួច​ក៏​មាន​ពាស​ឈើ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អស់​ទាំង​ទ្វារ នឹង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ)

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ក្រប​ទ្វារ បង្អួច​ចម្រឹង​ដែក ថែវ​តាម​ជាន់​ទាំង​បី​នៅ​ទល់​មុខ​នឹង​ក្រប​ទ្វារ សុទ្ធ​តែ​មាន​បន្ទះ​ឈើ​ពាស​ជុំ‌វិញ គឺ​ចាប់​ពី​ក្រោម​រហូត​ដល់​បង្អួច ហើយ​បង្អួច​ក៏​មាន​ពាស​ឈើ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តា‌ត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ។


ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចម្រឹង​ខ្ទាស់​គ្នា


ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើ និង​ច្រវាក់។


ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​សេរភីម​ដែល​បន្លឺ​នោះ ហើយ​មាន​ផ្សែង​ពេញ​ព្រះដំណាក់។


ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូ‌ប៊ីន។


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្នុង និង​នៅ​សសរ​នីមួយៗ​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។


ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បានហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​មួយ​ខ្នាត ហើយ​ទទឹង​មួយ​ទៀត ក៏​បាន​មួយ​ខ្នាត​ដូច​គ្នា។


លោក​វាស់​ប្រវែង​នៃ​អាគារ នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​មួយរយ​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​ថែវ​នៃ​ទី‌លាន​ផង។


ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ និង​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំ‌វិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ។


ប្រទល់​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​វាស់​បានម្ភៃ​ហត្ថ ហើយ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៅ​ទី‌លាន​ខាង​ក្រៅ មាន​រានហាល​បី​ជាន់។


"កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច‌បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ?"


ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​មើល​ក្នុង​កញ្ចក់ តែ​នៅ​ពេល​នោះ យើង​នឹង​ឃើញ​មុខ​ទល់​នឹង​មុខ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ តែ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ស្គាល់​យ៉ាង​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម