Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 42:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​លោក​បាន​វាស់​ព្រះ‌វិហារ​ខាង​ក្នុង​រួច​ហើយ ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​លោក​វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​លោក​បាន​វាស់​ព្រះ‌វិហារ ខាង​ក្នុង​រួច​ហើយ នោះ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពេល​គាត់​វាស់​ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ គាត់​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​គាត់​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 42:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ទី‌លាន​សម្រាប់​ពួក​សង្ឃ និង​ទី‌លាន​ធំ ព្រម​ទាំង​ទ្វារ​សម្រាប់​ទី‌លាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន។


មាន​កំផែង​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សម្រាប់​វាស់​ប្រវែង​ប្រាំមួយ​ហត្ថ ដែល​ក្នុង​មួយ​ហត្ថ​នោះ ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ ដូច្នេះ លោក​ក៏​វាស់​កម្រាស់​កំផែង​នោះ​ត្រូវ​ជា‌មួយ​ខ្នាត​បបុស ហើយ​កម្ពស់​ក៏​មួយ​ខ្នាត​នោះ​ដែរ។


លោក​វាស់​ប្រវែង​នៃ​អាគារ នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​មួយរយ​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​ថែវ​នៃ​ទី‌លាន​ផង។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត


ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សម្រាប់​ទី​បរិសុទ្ធ ប្រវែង​ប្រាំ​រយ និង​ទទឹង ៥០០ គឺ​បួន​ជ្រុង​ស្មើ ថែម​ទាំង ៥០ ហត្ថ នៅ​ព័ទ្ធ​ជុំ‌វិញ​សម្រាប់​ជា​វាល​ទំនេរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម