Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូ‌ប៊ីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ចេរូប៊ីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូប៊ីន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 10:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូ‌ប៊ីម​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន និង​ដាវ​ជា​អណ្ដាត​ភ្លើង រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​ការ​ពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ជីវិត។


ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។


ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម ហើយ​ហោះ​មក ព្រះ‌អង្គ​ហោះ​សំកាំង​នៅ​លើ​ខ្យល់។


ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។


ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ចូរ​ឲ្យ​ប្រជាជន​ទាំង​ឡាយ​ញាប់​ញ័រ! ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម ចូរ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ!


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល ក្រែង​ព្រលឹង​យើង​ព្រាត់​ចេញ​ពី​អ្នក ក្រែង​លោ​យើង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។


អ្នក​ជា​ចេរូ‌ប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង ជា​អ្នក​គ្រប​បាំង គឺ​យើង​បាន​តាំង​អ្នក​ឡើង ឲ្យ​អ្នក​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ អ្នក​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្ដាល​ថ្ម​ភ្លឺ​ចាំង។


អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រានហាល​នៅ​ជុំ‌វិញ​ទាំង​បី​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ​សុទ្ធ​តែ​គ្រប​បិទ​ជិត)


ហើយ​មើល៍! សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយ‌សារ​សិរី‌ល្អ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ? គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​ណា ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​យើង តែ​ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សម្បើម​ជាង​នេះ​ទៅ​ទៀត»។


ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!


លុះ​ព្រឹក​ឡើង ប្តី​របស់​នាង​ក៏​ក្រោក​ឡើង ហើយ​បើក​ទ្វារ ដើម្បី​បន្ដ​ដំណើរ នោះ​ស្រាប់​តែ​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់​ដួល​ដេក​នៅ​មាត់​ទ្វារ​ផ្ទះ ទាំង​ដៃ​តោង​ក្រប​ទ្វារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម