លោកក៏ប្រាប់ខ្ញុំថា បន្ទប់មួយនេះដែលបែរមុខទៅទិសខាងត្បូង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ
លោកពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។
លោកក៏ប្រាប់ខ្ញុំថា បន្ទប់១នេះដែលបើកទៅខាងត្បូង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ
គាត់ពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារក្នុងដំណាក់របស់អុលឡោះ។
ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។
ដូច្នេះ ពួកគេ និងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន។
រាល់ព្រឹកល្ងាច គេតែងដុតតង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសម្រាប់ដុតរាល់តែល្ងាច ដ្បិតពួកយើងគោរពប្រតិបត្តិតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃយើង តែអ្នករាល់គ្នាបានបោះបង់ចោលព្រះអង្គ។
មក អស់អ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅពេលយប់អើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្រៅ ឃើញមានបន្ទប់ និងកម្រាលថ្មដែលធ្វើសម្រាប់ទីលាននៅជុំវិញ គឺមានបន្ទប់សាមសិប នៅលើកម្រាលថ្មនោះ។
មានបន្ទប់មួយដែលមានទ្វារក្បែរសសរនៅត្រង់ទ្វារកំផែង គឺទីនោះដែលគេលាងតង្វាយដុត។
គេនឹងក្លាយជាអ្នកធ្វើការងារនៅក្នុងទីបរិសុទ្ធរបស់យើង ព្រមទាំងមានអំណាចត្រួតត្រាលើអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសម្លាប់តង្វាយដុត និងយញ្ញបូជាសម្រាប់បណ្ដាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្ដាជន ដើម្បីធ្វើការងារជំនួស។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់យើង នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចេញពីយើង ពួកនោះនឹងចូលមកជិតយើង ដើម្បីនឹងធ្វើការងារសម្រាប់យើងវិញ ព្រមទាំងឈរនៅមុខយើង ដើម្បីថ្វាយខ្លាញ់ និងឈាមផង។
នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសម្រាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសម្រាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សម្រាប់ទីបរិសុទ្ធ
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរបើកភ្នែកសម្លឹងមើលទៅទិសខាងជើងឥឡូវ» ដូច្នេះ ខ្ញុំក៏មើលទៅខាងជើងនោះ ជាទ្វារដែលចូលទៅឯអាសនា ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់ប្រាំពីរយប់ប្រាំពីរថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះ»។
រីឯអ្នកវិញ ត្រូវបំពេញការងាររបស់ទីបរិសុទ្ធ និងការងាររបស់អាសនា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើកូនចៅអ៊ីស្រាអែលទៀតឡើយ។
អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ត្រូវធ្វើជាប្រធានលើមេដឹកនាំរបស់ពួកលេវី ហើយត្រូវមើលខុសត្រូវលើអស់អ្នកដែលថែរក្សាទីបរិសុទ្ធ។
អស់អ្នកដែលត្រូវបោះជំរំនៅខាងកើត ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ គឺលោកម៉ូសេ និងអើរ៉ុន ព្រមទាំងកូនរបស់លោក មានបន្ទុកទទួលខុសត្រូវកិច្ចការនៅក្នុងទីបរិសុទ្ធ គឺពិធីផ្សេងៗដែលត្រូវធ្វើជួសមុខឲ្យពួកអ៊ីស្រាអែល ឯអ្នកដទៃណាដែលមកជិត នោះនឹងត្រូវស្លាប់។
ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសម្ដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្ដីដែលគេច្រឡំហៅថា ចំណេះដឹង
ព្រមទាំងតាំងយើងជារាជាណាចក្រ ជាពួកសង្ឃបម្រើព្រះ ជាព្រះវរបិតារបស់ព្រះអង្គ សូមថ្វាយសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។