យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល រួចព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពួនអស់។
អេសេគាល 40:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ នឹងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ អាល់គីតាប ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ |
យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល រួចព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពួនអស់។
ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
ខ្ញុំក៏ឃើញពន្លឺពណ៌ដូចជាលង្ហិនខាត់រលោង មើលទៅដូចជាភ្លើង នៅខាងក្នុង និងនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះ ចុះទៅខាងក្រោម ខ្ញុំមើលទៅឃើញដូចជាភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញអង្គនោះ
ជើងសត្វទាំងនោះត្រង់ៗ ប្រអប់ជើងដូចជាកូនគោ ហើយភ្លឺចាំងដូចជាលង្ហិនខាត់យ៉ាងរលោង
បន្ទាប់មក លោកនាំខ្ញុំទៅព្រះវិហារ ក៏វាស់សសរបានទទឹងប្រាំមួយហត្ថខាងនេះ ហើយប្រាំមួយហត្ថខាងនោះ ដែលស្មើនឹងទទឹងសសរ
លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបានប្រាំរយខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ។
ខណៈដែលបុរសនោះកំពុងឈរនៅក្បែរខ្ញុំ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ
លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់មួយពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ លោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ។
ខ្ញុំមើលទៅឃើញរូបភាពមានសណ្ឋានដូចជាមនុស្ស ចុះទៅក្រោមត្រង់កន្លែងដែលមានរាងដូចជាចង្កេះ នោះមានសណ្ឋានដូចជាភ្លើង ហើយពីចង្កេះទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ភ្លឺ គឺដូចជាលោហធាតុដែលភ្លឺចាំង។
ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។
បន្ទាប់មក មានគេឲ្យដំបងមួយមកខ្ញុំទុកជាខ្នាត ហើយប្រាប់ថា៖ «ចូរក្រោកឡើង ហើយទៅវាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះផង
ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។