Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​ប្រាំមួយ​ហត្ថ​ខាង​នេះ ហើយ​ប្រាំមួយ​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​សសរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីសក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះ‌ពន្លា*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​៦​ហត្ថ​ខាង​នេះ ហើយ​៦​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​រោង​ឧបោសថ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក គាត់​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ គាត់​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ជំរំ​សក្ការៈ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​បួន​រយ​ប៉ែតសិប​ឆ្នាំ គឺ​នៅ​ឆ្នាំ​ទី​បួន​ដែល​ព្រះបាទ​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​ខែ​ទី​ពីរ ព្រះបាទ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ឯ​ព្រះ‌វិហារ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មាន​បណ្តោយ​ហុកសិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​សាមសិប​ហត្ថ


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ ឃើញ​មាន​បន្ទប់ និង​កម្រាល​ថ្ម​ដែល​ធ្វើ​សម្រាប់​ទី‌លាន​នៅ​ជុំ‌វិញ គឺ​មាន​បន្ទប់​សាម​សិប នៅ​លើ​កម្រាល​ថ្ម​នោះ។


រួច​លោក​វាស់​ថែវ​បាន​ប្រាំបី​ហត្ថ ហើយ​សសរ​ថែវ​នោះ​បាន​ពីរ​ហត្ថ ឯ​ថែវ​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង។


ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​បួន​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មើល​ទៅ​មាន​សណ្ឋាន​ដូច​គ្នា។


ឯ​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ មាន​ទ្វា​រ​ពីរ


រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​ពីរ​ហត្ថ ផ្លូវ​ចូល​ក៏​ប្រាំមួយ​ហត្ថ ឯ​ទទឹង​ទ្វារ មាន​ប្រាំពីរ​ហត្ថ។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ តាម​ផ្លូវ​ទៅ​ទិស​ខាង​ជើង លោក​នាំ​ខ្ញុំ​ទៅ​ឯ​បន្ទប់​ដែល​នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ជើង​ប្រទល់​មុខ​នឹង​អាគារ។


អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់ សម្រាប់​វាស់​ទី​ក្រុង ទ្វារ​ក្រុង និង​កំផែង​ក្រុង។


ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម