៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
អេសេគាល 35:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានអរសប្បាយពីដំណើរមត៌កនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះត្រូវចោលស្ងាត់ជាយ៉ាងណា នោះយើងនឹងធ្វើដល់អ្នកយ៉ាងនោះដែរ។ ឱភ្នំសៀរ និងស្រុកអេដុមទាំងមូលអើយ អ្នកនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានអរសប្បាយពីដំណើរមរដកនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះបានត្រូវចោលស្ងាត់ជាយ៉ាងណា នោះអញនឹងធ្វើដល់ឯងយ៉ាងនោះដែរ ឱភ្នំសៀរ នឹងស្រុកអេដំមទាំងមូលអើយ ឯងនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ អាល់គីតាប ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។ |
៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង
ឱកូនស្រីស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តអ្នកចំពោះស្រុកអ៊ីស្រាអែល
អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយពួកដែលមិនទទួលកាត់ស្បែក ហើយជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
យើងនឹងធ្វើឲ្យអ្នកនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងគ្មានមនុស្សណានៅទៀតឡើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
«កូនមនុស្សអើយ ចូរថ្លែងទំនាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
ប៉ុន្តែ អ្នកមិនគួរឈរមើលប្អូនរបស់អ្នក ទាំងត្រេកអរ នៅថ្ងៃដែលគេជួបទុក្ខវេទនាឡើយ ក៏មិនគួរមានចិត្តរីករាយនឹងប្រជាជនយូដា នៅថ្ងៃដែលគេត្រូវបំផ្លាញនោះដែរ អ្នកមិនគួរអួតខ្លួននៅថ្ងៃដែលគេមានទុក្ខលំបាកឡើយ។
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ទាស់នឹងអស់ទាំងសាសន៍ អ្នកបានប្រព្រឹត្តយ៉ាងណា ព្រះក៏នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងនោះដែរ អំពើដែលអ្នកបានប្រព្រឹត្ត នោះនឹងធ្លាក់មកលើក្បាលអ្នកវិញ។
ដោយព្រោះបានឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ មនុស្សជាច្រើនក៏នាំគ្នាចូលមករកព្រះអង្គ គេមកពីក្រុងយេរូសាឡិម ពីស្រុកអេដុម ខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។