Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 35:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ស្ងាត់‌ច្រៀប​ជា‌និច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​រហូត​ត​ទៅ គ្មាន​នរណា​រស់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ទៀត​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អញ​នឹង​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប​ជានិច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​រហូត​ត​ទៅ គ្មាន​នរណា​រស់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ទៀត​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 35:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​ចូល​ចិត្ត​ជេរ​ប្រទេច សូម​ឲ្យ​បណ្ដាសា​ធ្លាក់​លើ​វាចុះ! វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ សូម​ឲ្យ​ការ​ជូន​ពរ​ស្ថិត​នៅ​ឆ្ងាយ​ពី​វា!


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្បថ​នឹង​ខ្លួន​យើង​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ខូច‌បង់ ហើយ​ជា​ទី​ផ្ដាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​នឹង​ទៅ​ជា​កន្លែង​ខូច‌បង់​នៅ​អស់‌កល្ប​តទៅ»។


បន្ទាប់​មក ត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្ស ឬ​សត្វ​ក្ដី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដុម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ


អេដុម​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​ចៅ‌ហ្វាយ​វា​ផង ជា​ពួក​អ្នក​ដែល​ទោះ​បើ​ខ្លាំង​ពូកែ​ក៏​ដោយ គង់​តែ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​ដែរ គេ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


យើង​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ខូច‌អស់ ហើយ​អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


យើង​នឹង​ដាក់​ឲ្យ​មាន​សរសៃ ធ្វើ​ឲ្យ​មាន​សាច់​ដុះ​លើ​អ្នក​រាល់​គ្នា ហើយ​គ្រប​រុំ​ដោយ​ស្បែក ព្រម​ទាំង​បញ្ចូល​ខ្យល់​ដង្ហើម​ទៅ​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​រស់ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច‌បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​រីបឡា ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្ដាល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ភ្នែក​យើង​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​អ្នក​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​មក​លើ​អ្នក នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ហើយ ដូច្នេះ អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​ក៏​មិន​អាណិត​មេត្តា​ដល់​អ្នក​ដែរ យើង​នឹង​សង​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ដែរ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​អ្នក​ពិត»។


សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​អ្នក ហើយ​អ្នក​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រហូត ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប ជា​‌ប្អូន​របស់​អ្នក។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ស្បថ​ថា៖ ដរាប​ណា​យើង​មាន​ជីវិត​គង់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់ នឹង​បាន​ដូច​ជា​ក្រុង​សូដុម ហើយ​ពួក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ ជា​ស្រុក​ដែល​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ហើយ​ជា​ទី​ស្មសាន​រហូត​តទៅ។ ឯ​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ ហើយ​ពួក​អ្នក​នៅ​មាន​ជីវិត​នៃ​សាសន៍​របស់​យើង នឹង​កាន់​កាប់​ស្រុក​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម