៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
អេសេគាល 35:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានជាព្រះយេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងសម្រេចតាមកំហឹងរបស់អ្នក ហើយតាមសេចក្ដីច្រណែនដែលអ្នកបានសម្ដែងចេញ ដោយចិត្តគុំគួនដល់គេ យើងនឹងធ្វើឲ្យមនុស្សស្គាល់យើងនៅកណ្ដាលពួកគេ ក្នុងកាលដែលយើងជំនុំជម្រះអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាព្រះដ៏មានជីវិតគង់នៅ! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសម្តែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសម្តែងឲ្យពួកគេស្គាល់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងសំរេចតាមសេចក្ដីកំហឹងរបស់ឯង ហើយតាមសេចក្ដីច្រណែនដែលឯងបានសំដែងចេញ ដោយចិត្តគុំគួនដល់គេ អញនឹងធ្វើឲ្យមនុស្សស្គាល់អញនៅកណ្តាលពួកគេ ក្នុងកាលដែលអញជំនុំជំរះឯង អាល់គីតាប យើងជាអុលឡោះដ៏នៅអស់កល្ប! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសំដែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសំដែងឲ្យពួកគេស្គាល់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
យើងនឹងផ្តល់ការសងសឹករបស់យើង ទៅលើសាសន៍អេដុម ដោយសារដៃនៃអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដែលនឹងធ្វើដល់សាសន៍អេដុម តាមកំហឹង និងសេចក្ដីក្រេវក្រោធរបស់យើង នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ទាស់នឹងអស់ទាំងសាសន៍ អ្នកបានប្រព្រឹត្តយ៉ាងណា ព្រះក៏នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងនោះដែរ អំពើដែលអ្នកបានប្រព្រឹត្ត នោះនឹងធ្លាក់មកលើក្បាលអ្នកវិញ។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។