Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 35:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​បាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះ‌ដៀល ដែល​អ្នក​បាន​ពោល​ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជេរ​ប្រមាថ​អ៊ីស្រា‌អែល គឺ​អ្នក​ពោល​ថា “ពួក​វា​វិនាស​អន្តរាយ​អស់​ហើយ! ពួក​យើង​ចាប់​យក​ស្រុក​របស់​ពួក​វា​បាន!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​ព្រះ‌យេហូវ៉ាបាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះដៀល ដែល​ឯង​បាន​ពោល ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែលទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជេរ​ប្រមាថ​អ៊ីស្រ‌អែល គឺ​អ្នក​ពោល​ថា “ពួក​វា​វិនាស​អន្តរាយ​អស់​ហើយ! ពួក​យើង​ចាប់​យក​ស្រុក​របស់​ពួក​វា​បាន!”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 35:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ ឯ​ការ​ដែល​អ្នក​ជិត​ខាង​យើង​ខ្ញុំ បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ សូម​សង​ទៅ​លើ​ទ្រូង​គេ​មួយ​ជា​ប្រាំពីរ​វិញ។


ជា​អ្នក​ដែល​បាន​ពោល​ថា «ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះ ទុក​ជា​កេរ‌អាករ​របស់​យើង»។


អ្នក​ណា​ដែល​ប្រទះ​ឃើញ​គេ បាន​ត្របាក់​ស៊ី​គេ ហើយ​ពួក​ខ្មាំង​សត្រូវ​បាន​ពោល​ថា៖ យើង​គ្មាន​ទោស​ទេ ពី​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដែល​ជា​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត គឺ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​របស់​បុព្វ‌បុរស​គេ។


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​តម្កើង​ខ្លួន​ទាស់​នឹង​យើង ដោយ‌សារ​មាត់​អ្នក ព្រម​ទាំង​ចម្រើន​ពាក្យ​របស់​អ្នក​ទាស់​នឹង​យើង​ផង យើង​បាន​ឮ​ហើយ។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ស្ងាត់‌ច្រៀប​ជា‌និច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​អ្នក​ថា ហាសហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ។


ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្ដាល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ប៉ុន្តែ អ្នក​មិន​គួរ​ឈរ​មើល​‌ប្អូន​របស់​អ្នក ទាំង​ត្រេក​អរ នៅ​ថ្ងៃ​ដែល​គេ​ជួបទុក្ខ​វេទនា​ឡើយ ក៏​មិន​គួរ​មាន​ចិត្ត​រីក‌រាយ​នឹង​ប្រជា‌ជន​យូដា នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ អ្នក​មិន​គួរ​អួត​ខ្លួន​នៅ​ថ្ងៃ​ដែល​គេ​មាន​ទុក្ខ​លំបាក​ឡើយ។


យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល ដល់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម