ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ យើងទាស់នឹងអ្នក យើងនឹងបណ្ដាលឲ្យ សាសន៍ជាច្រើនឡើងមកទាស់នឹងអ្នក ដូចជាសមុទ្រកម្រើករលកឡើងដែរ
អេសេគាល 26:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានធ្វើឲ្យអ្នកទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាយើងបាននាំទីជម្រៅមកលើអ្នក ហើយមានទឹកធំមកគ្របលើអ្នកហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា កាលណាអញបានធ្វើឲ្យឯងទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាអញបាននាំទីជំរៅមកលើឯង ហើយមានទឹកធំមកគ្របលើឯងហើយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក |
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ យើងទាស់នឹងអ្នក យើងនឹងបណ្ដាលឲ្យ សាសន៍ជាច្រើនឡើងមកទាស់នឹងអ្នក ដូចជាសមុទ្រកម្រើករលកឡើងដែរ
ពួកអ្នកចែវរបស់អ្នក គេបាននាំអ្នកទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យអ្នកបែកធ្លាយ នៅកណ្ដាលសមុទ្រ។
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ?»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ»។
នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។
លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។
ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។